តន្ត្រី "បង្សុកូល" ហាត់សមដើម្បីត្រៀមសម្ដែងថ្ងៃស្អែក នៅសហរដ្ឋអាមេរិក ឃើញហើយចង់ទស្សនាផ្ទាល់ (មានវីដេអូ)
ប្រភេទៈកំសាន្ដ  ផ្សាយចេញ:   ចំនួនទស្សនា 6

សល់តែមួយថ្ងៃទៀត តន្ត្រី "បង្សុកូល” ដែល​ជា​ស្នាដៃ​និពន្ធ​របស់​ន្ត្រីករបុរាណ​កម្ពុជា​ដ៏​ល្បី នឹង​ធ្វើការសម្ដែង​នៅទីក្រុងញូយ៉ក នាសហរដ្ឋអាមេរិក ពោលគឺនៅថ្ងៃទី១៥ ខែធ្នូ ស្អែកនេះ។

សម្រាប់ការសម្ដែងនៅទីក្រុងញូយ៉ក នឹងធ្វើឡើងរយៈពេល២ថ្ងៃ ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។

ខាងក្រោមគឺជាវីដេអូនៃការហាត់សមដើម្បីត្រៀមសម្ដែងធំ៖

បន្ទាប់ពីការសម្ដែងនេះរួច តន្ត្រី "បង្សុកូល" នឹងបន្តសម្ដែងរយៈពេល២ថ្ងៃដូចគ្នា ពោលគឺនៅទីក្រុងបូស្តុន ពីថ្ងៃទី១៩, ២០ ខែដដែល។

បញ្ជាក់ថា តន្រ្តី “បង្សុកូល” បង្កើតឡើងដើម្បីជាការរំឭកដល់កម្ពុជា គឺជាស្នាដៃថ្មីមួយ ដោយរួមបញ្ចូលគ្នានូវបទភ្លេងថ្មី ការបញ្ចាំងកុនឯកសារ ចលនាសម្ដែង និងចម្រៀង។ ស្នាដៃនិពន្ធបទភ្លេងរបស់សាស្រ្តាចារ្យបណ្ឌិត ហ៊ឹម សុភី ដោយមានការរួមបញ្ចូលគ្នាពីវង់ភ្លេងប្រពៃណីខ្មែរ និងបស្ចឹមប្រទេស ដែលលោកបណ្ឌិត រិទ្ធី ប៉ាន់​ នឹងបង្ហាញពីសោកនាដកម្មរបស់កម្ពុជាតាមរយៈភាពយន្តឯកសារ។

រឹតតែពិសេសតន្ត្រី "បង្សុកូល" នេះត្រូវ​ចំណាយ​ពេល​ស្រាវ​ជ្រាវ​ និង​គិត​រហូត​ដល់​ទៅ​ជិត១០​ឆ្នាំ នេះបើយោងតាមប្រសាសន៍ សាស្ត្រាចារ្យ​បណ្ឌិត ហ៊ឹម សុភី ដែលជាអ្នក​និពន្ធ​បទ​ភ្លេង និង​ជា​អ្នក​ផ្ដួច​ផ្ដើម​ឱ្យ​មាន​ស្នាដៃ​នេះ៕


រូបភាព និងវីដេអូ៖ FB Bangsokol: A Requiem For Cambodia & ក្រុមអ្នកអភិរក្សនឹងអភិវឌ្ឍន៏តន្ត្រីបុរាណខ្មែរ